ដោយ លោក មីន មករា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងពីប្រធានសាលាដំបូងខេត្តកោះកុង ជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ឡុង កេសភារម្យ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ។
តាមប្រសាសន៏ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ថា ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេភារកិច្ចរបស់អង្គចៅក្រម គឺជាគោលការណ៍ធម្មតាក្នុងអាជីពចៅក្រម ព្រះរាជអាជ្ញាដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនៃកិច្ចដំណើរការការងាររបស់ស្ថាប័នតុលាការ និងអយ្យការ ជាពិសេសធ្វើឱ្យប្រសើរឡើងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀតពេលទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរឡើងក្នុងការបំរើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។