ថ្លែងក្នុងកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ ចំពោះប្រជាពលរដ្ឋដែលមកដាក់ពាក្យបណ្តឹង ត្រូវតែជួយពួកគាត់ឲ្យអស់ពីលទ្ធភាពផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អត្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា៕