ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺ ៖ យុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ប្រាប់ពីកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃដល់បណ្តាប្រទេសជាសមាជិកអាស៊ាននិងប្រទេសជប៉ុន
ថ្ងៃទី ៖ 15-11-2025, ដោយ​​ Dara007 , 32 Views
                     
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានក្រើនរំលឹកដល់យុវជនកម្ពុជាដែលត្រូវចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ឱ្យប្រឹងប្រែងផ្សារភ្ជាប់ និងកសាងទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយយុវជនដទៃទៀតមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជប៉ុន។ការកសាងទំនាក់ទំនងល្អនេះ ជាគុណប្រយោជន៍មួយនៅក្នុងការកសាងទំនាក់ទំនងល្អលើការងារផ្សេងៗរួមទាំងការងារប្រទេសជាតិផងដែរនាថ្ងៃអនាគត។ការក្រើនរំលឹកដូច្នេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនកម្ពុជាចំនួន១៦រូប ដែលប្រលងជាប់ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ចូលជួបសម្តែងការគួរ និងទទួលនូវដំបូន្មានមួយចំនួនមុនចាកចេញទៅចូលរួមកម្មវិធីនៅប្រទេសជប៉ុន នៅសាលាខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យយុវជនកម្ពុជាទៅចូលរួមចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។ហើយយុវជនទាំងអស់ដែលមានឱកាសចូលរួមគឺសុទ្ធតែទទួលបានការបណ្តុះបណ្តាលរយៈពេលបីខែមុនពេលចេញដំណើរ ដើម្បីយល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្តេ ដោយប្រើប្រាស់ឱ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន ដើម្បីស័ក្តិសមជាយុវជនតំណាងឱ្យកម្ពុជា។

នៅក្នុងជំនួបជាមួយប្រតិភូយុវជនទាំង១៦រូប លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានក្រើនរំឭកថា ក្នុងដំណើរបេសកកម្មរយៈពេល៣២ថ្ងៃរបស់ប្រតិភូនាវាយុវជនដែលជាទូតសុឆន្ទៈ និងជាឃោសនិក ត្រូវជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៌បែបនិងស្ថានភាពពិតប្រាកដរបស់កម្ពុជា ពិសេសបង្ហាញអំពីសច្ចភាពពិតប្រាកដតាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅកម្ពុជា។

ជាមួយនោះត្រូវជួយប្រាប់ទៅយុវជនដែលមកគ្រប់បណ្តាប្រទេសអាស៊ានឱ្យគេបានដឹងផងថា ថៃបានព្យាយាមរំលោភ ឈ្លានពានដែនអធិបតេយ្យភាពជាតិខ្មែរ សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ និងប៉ុនប៉ងដណ្តើមយកដីនិងប្រាសាទខ្មែរតាមរយៈបង្កឱ្យមានសង្គ្រាមបង្ហូរឈាម។ត្រូវប្រាប់ទៅដល់យុវជនអាស៊ានទាំងអស់ឱ្យដឹងថា ទោះបីជាមានសម្របសម្រួលឱ្យមានបទឈប់បាញ់ពីសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីក៏ប្រទេសថៃមិនព្រមបញ្ឈប់មហិច្ឆតានេះដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com