ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៤នាក់ ប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន
ថ្ងៃទី ៖ 14-11-2025, ដោយ​​ Dara007 , 11 Views
                     
កំពង់ស្ពឺៈ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ សហការជាមួយ​​​ ក​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងក​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ព្រមទាំងក​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី​​ បានធ្វើការបង្រ្កាប ​និងឃាត់ខ្លួន​ជនសង្ស័យ​ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ​​ចំនួន៤ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

កាលពីវេលាម៉ោង ៩:៤៥នាទីព្រឹក​ ថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង​ នៅភូមិ​ត្រពាំងលេីក​ សង្កាត់​រការធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី​ ធី​ ឆៃ​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ ​មានឈ្មោះ ជុន​ សៀប ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរកម្មកររោងចក្រ ស្នាក់នៅ​បន្ទប់ជួលលេខ៤ ភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  ដែលជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ។ នៅ​វេលាម៉ោង ៩:៥៧នាទីព្រឹក ​(ថ្ងៃ.ខែ.ឆ្នាំ​ដដែល)​ នៅក្នុងបន្ទប់ជួល​ ស្ថិត​នៅ​ភូមិ​ត្រពាំងលេីក​ សង្កាត់​រការធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី​ ធី​ ឆៃ​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន​ បានឃាត់ខ្លួន​ជនសង្ស័យ ​បានចំនួន១នាក់​ទៀត មានឈ្មោះ​ ជួន​ លក្ខិណា ភេទស្រី​ អាយុ​២៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ ទីលំនៅ​បច្ចុប្បន្នភូមិ​ត្រពាំងលេីក​ សង្កាត់​រការធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ ។ ​ ​

នៅវេលាម៉ោង ​១៣:១៧នាទី (ថ្ងៃ.ខែ.ឆ្នាំ​ដដែល)​ នៅ​ក្នុងភូមិឡ ឃុំព្រៃកាសាំង​ ស្រុក​សាមគ្គី​មុនីជ័យ ខេត្តកំពង់ស្ពឺ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ​ លោក​វរសេនីយ៍ត្រី​ ទឹម​ សុី នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន បានកំណត់មុខសញ្ញា និងបន្តឃាត់ខ្លួន​ជនសង្ស័យ ​បានចំនួន១នាក់​ទៀត មានឈ្មោះ​ មាន សុភាព ភេទស្រី​ អាយុ​៤០ឆ្នាំ​ មុខរបរមិនពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិឡ ឃុំព្រៃកាសាំង​ ស្រុក​សាមគ្គី​មុនីជ័យ ខេត្តកំពង់ស្ពឺ ។

នៅវេលាម៉ោង ​១៧:៣៥នាទី​ (ថ្ងៃ.ខែ.ឆ្នាំ​ដដែល)​ នៅតាមបណ្តោយផ្លូវលេខ៤១ ត្រង់ចំណុចមុខផ្ទះសំណាក់ យីហោជំនោរភ្នំស្រង់ នៅភូមិស្រង់ ឃុំស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី​ ដឹកនាំដោយ​ លោក​វរសេនីយ៍ត្រី​ ទឹម​ សុី នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន ​​​​ បានកំណត់មុខសញ្ញា និងបន្តឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១នាក់​បន្ថែមទៀត មានឈ្មោះ ព្រះ​ សុធូ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរជាង​សំណង់ មានទីលំនៅ​បច្ចុប្បន្នភូមិត្របែកទូង ឃុំទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាបទាំង៤ទីតាំងផ្សេងៗគ្នានេះ កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ (ស្រី២នាក់) ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន : គ្រឿងញៀនចំនួន៣១កញ្ចប់ ទម្ងន់១៩២.០៩ក្រាម, ‎ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង, ថង់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន៣គ្រឿង, ទូរស័ព្ទ ចំនួន៤គ្រឿង, លោហ:ធាតុពណ៌‌‎លឿងរួមមាន (ខ្សែដៃ ចំនួន០១ខ្សែ កងដៃ ចំនួន៦កង និងខ្សែក ចំនួន២ខ្សែ), អត្តសញ្ញាណប័ណ្ណ ចំនួន១សន្លឹក ។ ‎បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com