ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តតាកែវកំពង់ស្ពឺ ចាប់ដៃគ្នាបង្ការនិងទប់ស្កាត់បទល្មើសរវាងព្រំប្រទល់ខេត្ដទាំងពីរ
ថ្ងៃទី ៖ 13-11-2025, ដោយ​​ Dara007 , 34 Views
                     
តាកែវៈ ខេត្តតាកែវ និងខេត្ដកំពង់ស្ពឺ បានចាប់ដៃគ្នាបង្ការនិងទប់ស្កាត់បទល្មើសរវាងព្រំប្រទល់ខេត្ដទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជំរុញឱ្យស្រុកដែលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំឲ្យមានប៉ុស្តិ៍នគរបាលចល័តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។

លោកបញ្ជាក់ថា ប៉ុស្តិ៍ចល័តនេះមានគោលដៅត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រវាងអាជ្ញាធរខេត្តទាំងពីរ ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគាំទ្រចំពោះសំណើរបស់ឯកឧត្តមអភិបាលខេត្តតាកែវ ក្នុងការរៀបចំឲ្យមានប៉ុស្តិ៍នគរបាលចល័តប្រចាំការនៅតាម ដងផ្លូវជាតិលេខ ៣ ត្រង់ចំណុចព្រំប្រទល់ខេត្តទាំងពីរ។

លោកបានបញ្ជាក់ថា ការរៀបចំឲ្យមានប៉ុស្តិ៍នគរបាលប្រចាំការ មិនត្រឹមតែចូលរួមធានាដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយបទល្មើសផ្សេងៗប៉ុណ្ណោះទេ តែវាក៏បានជួយដល់ការសម្រួលចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ ព្រោះមានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះចាំជួយសម្របសម្រួលផងដែរ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com