ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាដល់​នាយទាហាន នាយទាហានរងទាំងអស់គោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន
ថ្ងៃទី ៖ 11-11-2025, ដោយ​​ Dara007 , 8 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាដល់​នាយទាហាន នាយទាហានរងទាំងអស់គោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ដើម្បីធានាប្រសិទ្ធភាពការងារនៅក្នុងអង្គភាព។

ក្នុងពិធីជួបសំណេះសំណាលជាមួយ​ នាយទាហាន​ នាយទាហានរង​ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅ​សាល​ប្រជុំ​​ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់​ នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ស្លៀកពាក់ឯកសណ្ឋានត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចេញក្រៅបំពេញការងារ ត្រូវយកចិត្តទុកដាក់នូវរាល់ការងារទាំងឡាយណាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់គ្នា ចេះយោគយល់អព្យាស្រ័យគ្នា សំខាន់គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អថែមទៀតផង។

ជាចុងក្រោយនៅពេលបានទទួលនូវការសំណូមពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយទៅតាមសំណើរបស់​ នាយទាហាន នាយទាហានរង ដែលបានសំណូមពរផងដែរ​​​ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com