ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនជប៉ុនជិត៤០ក្រុមហ៊ុន ចាប់អារម្មណ៍លើវិស័យកសិកម្មនិងបច្ចេកវិទ្យានៅកម្ពុជា
ថ្ងៃទី ៖ 10-11-2025, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះក្រុមអ្នកវិនិយោគរបស់ជប៉ុនចំនួន៣៦ក្រុមហ៊ុនដែលបានបង្ហាញការចាប់អារម្មណ៍មកលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា ។

ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងថា សម្តេចតេជោបង្ហាញការពេញចិត្តចំពោះក្រុមអ្នកវិនិយោគជប៉ុនប្រមាណជាជិត៤០ក្រុមហ៊ុនចំពោះគម្រោងវិនិយោគលើវិស័យកសិកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍លើកឡើងពីវិស័យកសិឧហ្សាកម្មថា គឺជាចំណុចស្នូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់មុនរហូតដល់បច្ចុប្បន្ន ព្រោះកសិឧស្សាហកម្មជារឿងចាំបាច់និងអាទិភាពបំផុត ។

ចំពោះវិស័យបច្ចេកវិទ្យាវិញសម្តេចតេជោបានគួសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យមួយនេះ ខណៈកម្ពុជាកំពុងត្រូវការជាខ្លាំងនៅក្នុងផ្នែកបច្ចេកវិទ្យា ។

សម្តេចតេជោក៏បានលើកឡើងដោយបង្ហាញនូវការពេញចិត្ត ចំពោះអ្វីដែលក្រុមអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើកសិឧស្សាហកម្ម និងបច្ចេកវិទ្យា”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមអ្នកវិនិយោគរបស់ជប៉ុនចាប់អារម្មណ៍និងពង្រីកអំពីសក្តានុពលនៃវិស័យទាំងពីរនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com