ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រឿងតុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត់ អ្នកនាំពាក្យសម្ដេចតេជោ ចាត់ទុកថា ជាល្បែងនយោបាយប្រជាភិថុតិ
ថ្ងៃទី ៖ 10-11-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យសម្ដេចតេជោ អះអាងថា ករណីតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃបានចេញដីកាចាប់ខ្លួនលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា គឺជាល្បែងនយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។

តុលាការព្រហ្មទណ្ឌថៃបានចេញដីកាឲ្យចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត់ ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត់ មាននៅប្រទេសថៃ ក្រោមបទចោទប្រកាន់ជាច្រើនករណី ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ចំពោះការចេញដីកានេះគឺជាល្បែងនយោបាយប្រជាភិថុតិរបស់ភាគីម្ខាងទៀត ក្នុងគោលដៅដើម្បីបន្តុះបង្អាប់ និងបង្ខូចកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះ ។

ជាមួយនឹងការចេញដីកាចាប់ខ្លួន សមាជិកព្រឹទ្ធសភាកម្ពុជានេះ អ្នកនាំពាក្យព្រឹទ្ធសភាបានផ្ញើសារផ្តាំទៅប្រជាពលរដ្ឋថា កុំជ្រួលជ្រើម និងចាប់អារម្មណ៍ព្រោះគ្មានផ្តល់ផលចំណេញអ្វីនោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com