ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងព័ត៌មាន បន្តតាមដានរាល់ការប្រើប្រាស់ ការផ្សាយ និងការចែករំលែកព័ត៌មានលើបណ្តាញសង្គមគ្រប់ប្រភេទ
ថ្ងៃទី ៖ 03-11-2025, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា ក្រសួងព័ត៌មាន បាន បន្តតាមដាន ដោយយកចិត្តទុកដាក់លើរាល់ការប្រើប្រាស់ ការផ្សាយ និងការចែករំលែកព័ត៌មានលើបណ្តាញសង្គមគ្រប់ប្រភេទ ក្នុងគោលបំណងបន្តធានាសិទ្ធិទទួលព័ត៌មានដោយសុវត្ថិភាព មានគុណភាព ផ្តល់ចំណេះដឹង និងសារៈប្រយោជន៍សម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃដោយសុខដុមរបស់ពលរដ្ឋក្នុងសង្គម។

ពាក់ព័ន្ធនឹងទង្វើខុសឆ្គង ការប្រព្រឹត្តផ្ទុយសីលធម៌សង្គម និងសកម្មភាពបំពានក្រមសីលធម៌ និងការបំពាននិយាមប្រតិបត្តិនៃការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម(Community standard) ឧទាហរណ៍ដូចជាការប្រើពាក្យពេចន៍អសុរោះ ការម៉ាក់ងាយ ប្រមាថ ការញុះញង់ឱ្យមានការរើសអើងក្នុងសង្គម អរិភាពជាតិសាសន៍ ការផ្សាយមាតិកាបែបលេងសើចហួសហេតុ(prank) ឬការបង្កើត ចែកចាយព័ត៌មានក្លែងក្លាយ តែងបានកើតឡើងជារឿយៗ។

ដើម្បីធានាលំហព័ត៌មានឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ក្រសួងព័ត៌មាន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ នេះ បានដាក់ចេញសេចក្តីណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ហើយបានរៀបចំកិច្ចប្រជុំតម្រង់ទិសជូនដល់អ្នកបង្កើតមាតិកាលើបណ្តាញសង្គមចំនួន ៣លើកធំៗ ដោយផ្តោតលើការលើកកម្ពស់ការបង្កើត ផ្សាយមាតិកាមានគុណភាព ដោយក្រមសីលធម៌ និងជម្រុញការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ អនុលោមតាមសីលធម៌សង្គម និងនិយាមប្រតិបត្តិនៃការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម(Community standard) ។

ក្នុងកិច្ចប្រជុំកន្លងមក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដោយសង្កត់ធ្ងន់លើប្រការនានាដែលអ្នកបង្កើតមាតិកាលើបណ្តាញសង្គមត្រូវចៀសវាង ពិសេសគឺការផ្សាយដែលបង្កលផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម ហើយត្រូវចូលរួមលើកតម្កើងតម្លៃនៃការផ្សព្វផ្សាយព័ត៌មានព័ត៌មានត្រឹមត្រូវ មានគុណភាពផ្តល់ប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ និងចូលរួមលើកកម្ពស់តម្លៃសហគមន៍ និងសង្គមជាតិ។

ក្នុងបរិបទបច្ចុប្បន្ន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមលើកកម្ពស់ការទទួលខុសត្រូវនៅពេលផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមគ្រប់ប្រភេទ។ សូមប្រកាន់ខ្ជាប់ការគោរពសីលធម៌សង្គម និយាមប្រតិបត្តិសម្រាប់ការប្រើប្រាស់បណ្តាញសង្គម និងត្រូវផ្សាយ ឬចែករំលែកព័ត៌មានដោយអនុលោមតាមលិខិតបទដ្ឋាន សេចក្តីណែនាំពាក់ព័ន្ធរបស់ក្រសួង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។

សូមជម្រាបជូនថា ផ្អែកតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់កម្ពុជា ត្រង់ចំណុចទី១២ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវ៖ ចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម, ត្រូវចូលរួមបំផុស និងបញ្ជ្រាបគោលការណ៍ពហុភាពក្នុងសង្គម និងតម្លៃផ្សេងៗគ្នា នៃបុគ្គល និងសង្គម, ត្រូវចូលរួមអប់រំសង្គម និងផ្តល់ពុទ្ធិដល់សាធារណជន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com