ការដោះស្រាយបញ្ចប់រួចរាល់នេះ គឺក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រុមអន្តរាគមន៍ដោះស្រាយរបស់ក្រសួង លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ តំណាងក្រុមហ៊ុន និងតំណាងបងប្អូនកម្មករនិយោជិត។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា បន្ទាប់ពីកិច្ចប្រជុំ ភាគីកម្មករនិយោជិត បានឯកភាពយល់ព្រមចូលធ្វើការងារវិញនៅថ្ងៃស្អែក ហើយភាគីនិយោជក បានឯកភាពរក្សាអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលមាននៅក្នុងច្បាប់។ អ្នកនាំពាក្យក្រសួងការងារដដែល បានបញ្ជាក់បន្ថែមថា មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ នឹងបន្តពិនិត្យតាមដានករណីនេះ នៅថ្ងៃស្អែក បន្ថែមទៀត៕