ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទីភ្នាក់ងារ GIZ ជួយលើកកម្ពស់ជំនាញថ្មីៗ ពលករខ្មែរដែលទើបមកពីប្រទេសថៃ
ថ្ងៃទី ៖ 17-10-2025, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ ទីភ្នាក់ងារ GIZ ជួយលើកកម្ពស់ជំនាញថ្មីៗ ពលករខ្មែរដែលទើបមកពីប្រទេសថៃ ដើម្បីជួយ ជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពី ប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំដើមឆ្នាំ២០៣០។

ក្នុងជំនួបសម្តែងការគួរសម ជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងមានការចូលរួមពីលោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ពីជំហរ និងការត្រៀមខ្លួនរួចជាស្រេចរបស់ GIZ ក្នុងការជួយគាំទ្រជាជំនួយបច្ចេកទេស កិច្ចសម្របសម្រួលនានា និងសម្ភារគាំទ្រនានា សម្រាប់បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃ។ បន្ថែមពីនេះទៀត ជំរុញឱ្យពួកគាត់ទទួលបានជំនាញថ្មីៗ និងការពង្រឹងជំនាញនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំដើមឆ្នាំ ២០៣០។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Matthias Bickel ប្រធាន GIZ ប្រចាំប្រទេសកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់អាល្លឺម៉ង់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសការងារសមរម្យជូនដល់យុវជនកម្ពុជាផងដែរ។

លោក ហេង សួរ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចនៅកម្ពុជារបស់លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងបានអបអរសាទរដល់លោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការ GIZ ដែលកន្លងមកបានជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។

លោករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ ដែលបានឧបត្ថម្ភដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវឧបករណ៍បច្ចេកទេសមួយចំនួនសម្រាប់អធិការកិច្ចការងារ ដែលនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារដល់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com