ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ៖ ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអាកាសធាតុ បន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់
ថ្ងៃទី ៖ 16-10-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ សម្តេចធិបតី មានប្រសាសន៍ថា ការគំរាមកំហែងកាន់តែខ្លាំងឡើងនៃអាកាសធាតុ បន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអាយុជីវិតប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រោះមហន្តរាយគ្រប់ទម្រង់បាន បន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយមិនថាធំ ឬតូចតែវាតែងបន្សល់ទុក្ខ នូវភាពលំបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។

ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអាកាសធាតុ គ្រោះមហន្តរាយក៏បានកំពុងកើតមានឡើងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែពិបាកស្មានផងដែរ។

សម្ដេចធិបតីបានអះអាងថា គ្រោះមហន្តរាយ ដែលបានកើតឡើងនាពេលថ្មីៗនេះ រួមទាំងគ្រោះរញ្ជួយដី ព្យុះ និងគ្រោះធម្មជាតិនានា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអាយុជីវិតប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ ដែលរងផលប៉ះពាល់។ ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញការប្តេជ្ញាយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិពាក់ព័ន្ធនឹងក្របខ័ណ្ឌគ្រប់គ្រងគ្រោះមហន្តរាយនិងជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៣៥។

សម្ដេចធិបតីបន្ថែមថា អាស៊ានគួរតែមានមោទនៈភាពចំពោះភាពធន់ ដែលបានកសាងរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី កម្លាំងរួម សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ហើយសំខាន់បំផុតស្មារតីសហគមន៍ដ៏រឹងមាំផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com