ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្គឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ
ថ្ងៃទី ៖ 16-10-2025, ដោយ​​ Dara007 , 45 Views
                     
សៀមរាបៈ ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីច្រកចូលទិសខាងលិច ទេសចរគ្រប់រូបនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប។

មុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាននូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជាការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រាសាទអង្គរវត្ត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com