ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
ថ្ងៃទី ៖ 14-10-2025, ដោយ Dara007 , 9 Views
ភ្នំពេញៈ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
|