ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថៃបន្តសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជាដោយការឈូសឆាយនៅតំបន់ភូមិព្រៃចាន់
ថ្ងៃទី ៖ 13-10-2025, ដោយ​​ Dara007 , 36 Views
                     
បន្ទាយមានជ័យៈ កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃនេះបានថៃធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះ។ល។ ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។

សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែអះអាងពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការអត់ធ្មត់កម្រិតខ្ពស់បំផុត និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមតំបន់ព្រំដែន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com