ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បង្រ្កាបល្បែងសុីសងអនឡាញ ដោយឃាត់ខ្លួនជនបរទេស៨០នាក់ នៅអគារMORGAN TOWER
ថ្ងៃទី ៖ 12-10-2025, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យ ៨០នាក់ មាន០៧សញ្ជាតិ លើជាន់ទី៣៤ នៃ អគារ MORGAN TOWER ស្ថិតនៅចំណុចអគារMORGAN TOWER ជាន់ទី ៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនឈានដល់ការចុះបង្រ្កាប កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ ចំណុចអគារខាងលើ នឹង សង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តបើកល្បែងសុីសងអនឡាញ ដែលជាអំពើល្មើសច្បាប់ ។

ជាក់ស្តែងពេលសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ ត្រួតពិនិត្យរកឃើញមានមនុស្ស កំពុងបម្រើការងារនៅចំណុចជាន់ទី ៣៤ ចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មាន ០៧សញ្ជាតិ ។

ជនសង្ស័យទាំង ៨០នាក់ ទាំងនោះ មានជនជាតិចិន ៥៧នាក់(ស្រ្តី ០៤នាក់) , នេប៉ាល់ ០២នាក់, ម៉ាឡេស៊ី ចំនួ ០២នាក់ (ស្រ្តី ០២នាក់) , វៀតណាម ០២នាក់(ស្រ្តី ០១នាក់ ), មីយ៉ាន់ម៉ា ០៩នាក់(ស្រ្តី ០៩ )  និងស្រ្តីជនជាតិខ្មែរ០៥នាក់ នឹងដកហូតវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុងCPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទាំង ៨០នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com