ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួសុខទុក្ខភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ថ្ងៃទី ៖ 11-10-2025, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ កងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមការងារ(សសយក)ខេត្ត បានអញ្ជើញចុះសួសុខទុក្ខលោកស្រី ឆន ស្រីរត្ន័ ត្រូវជាភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកឆ្លងទន្លេ(លំហែមាតុភាព)នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានតម្តែងនូវការអបអរសាទរចំពោះ លោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយ និងកូនផងដែរ ក្រៅពីសំណេះសំណាល សួសុខទុក្ខរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ផងដែរ មានដូចជា៖ ថវិកាចំនួន ៤០០,០០០រៀល, អង្ករចំនួន ០២ ការ៉ុង, ទឹកក្រូចចំនួន ០២កេស, មីចំនួន ០២កេស, ទឹកសុទ្ធចំនួន ០២កេស ជាចំណងដៃ ។

ដោយក្តីរំភើបរីករាយឥតឧបមា លោក អនុសេនីយ៍ត្រី យី ឧត្តម និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់។

ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com