ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក លី ធុជ ៖ អ្នកវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី ៖ 11-10-2025, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា អ្នកវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនបរិយាកាសឱ្យសមស្របសម្រាប់ការវិនិយោគ និងអាជីវកម្ម ដែលមានស្ថិរភាព សុវត្ថិភាព និងទាក់ទាញ។

ថ្លែងក្នុងឱកាសដែល លោក លី ធុជ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនីយហារកសាងបណ្តាញសង្គម និងធុរកិច្ច ដែលជាព្រឹត្តិការណ៍មួយសំខាន់ក្នុងការកសាងនូវទំនាក់ទំនង និងបង្កើតនូវស្ពានភ្ជាប់រវាងមនុស្ស ស្ថាប័ន និងឱកាស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានអំពាវនាវឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកវិនិយោគិន គឺជាដៃគូមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយភាពជោគជ័យរបស់វិនិយោគិន មិនត្រឹមតែរួមចំណែកដល់ការពង្រឹងនូវភាពជាដៃគូរវាងគ្នា ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសម្រេចនូវគោលដៅរួម ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវអត្ថប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ដោយសារ កត្តាសន្តិភាពនេះហើយ កម្ពុជា អាចកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ និងបានបើកទ្វារទៅកាន់ទីផ្សារថ្មីៗជុំវិញពិភពលោក និងជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មានប្រសិទ្ធភាព និងទំនើប។

លោកទេសរដ្ឋមន្រ្តី លី ធុជ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំនូវយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងបង្កើនបរិយាកាសឱ្យសមស្របសម្រាប់ការវិនិយោគ និងអាជីវកម្ម ដែលមានស្ថិរភាព សុវត្ថិភាព និងទាក់ទាញ។ ការកាត់បន្ថយបែបបទនីតិវិធី របបពន្ធ និងការចំណាយមិនចាំបាច់ ត្រូវបានអនុវត្ត ដើម្បីជំរុញឱ្យវិនិយោគិនអន្តរជាតិ ឱ្យទទួលបានអត្ថប្រយោជន៍ជាក់ស្តែងនៅកម្ពុជា។

ក្នុងឱកាសនោះ លោក បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នៃការកសាងបណ្តាញសង្គម និងវិនិយោគ នេះ ដែលវាមិនត្រឹមតែជាវេទិកាដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឱកាសដ៏មានតម្លៃ និងជាសក្ខីភាពដ៏រស់រវើក ក្នុងការចងក្រងបណ្តាញ ការច្នៃប្រឌិត និងការស្វែងរកឱកាសចូលរួមធ្វើអាជីវកម្មជាមួយគ្នា ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតភាពធន់ និងការរីកចម្រើនជាបន្តបន្ទាប់របស់សេដ្ឋកិច្ចកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com