ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចុងខែក្រោយព្រះសង្ឃវត្តស្ទឹងមានជ័យ កុដិ៤៦ ដង្ហែរកឋិនទៅស្រុករមាសហែក
ថ្ងៃទី ៖ 18-09-2025, ដោយ​​ Admin , 29 Views
                     
ភ្នំពេញ : ព្រះគ្រូ សុវណ្ណ ញាណឈាក គង់នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាប្រារព្ធ ពិធីបុណ្យកឋិន ទាន ក្នុងគោលបំណង ហែរឆ្ពោះទៅខេត្តស្វាយរៀង ស្រុករមាសហែក ឃុំកំពង់ត្រាច ភូមិព្រៃស្រឡាញ់ វត្តដង្កៀបក្ដាម។

ព្រះគ្រូ សុវណ្ណ ញាណឈាក សូមចម្រើនពរញាតិញោមទាំងអស់ នៅក្នុងប្រទេសនិងក្រៅប្រទេស អញ្ជើញចូលរួម ចាប់សទ្ធាមគ្គផល យកអានិសង្ឃ កឋិនទានរៀងៗខ្លួន។

កម្មវិធីបុណ្យ ត្រូវនឹងថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ម៉ោង១រសៀល ប្រារព្ធពិធីក្រុងពាលី ម៉ោង២ នឹងធ្វើបទនមស្សការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ។ លុះដល់ ៣:៣០នាទី ទទួលពុទ្ធបរិស័ទអញ្ជើញមកពីទីជិតឆ្ងាយចូលក្នុងពិធីបុណ្យកឋិនទាននៅកុដិ៤៦។

លុះព្រឹកឡើងថ្ងៃ ចន្ទ ៦កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ២៧ ខែឆ្នាំដដែល អង្គកឋិនទាននឹងហែរចេញ ពីវត្តស្ទឹងមានជ័យឆ្ពោះទៅខេត្តស្វាយរៀងស្រុករមាសហែក ឃុំកំពង់ត្រាច ភូមិព្រៃក្រឡាញ់ វត្តដង្កៀបក្តាម នឹងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

អ្នកផ្តើមបុណ្យ ៖ ០១- ព្រះគ្រូ សុវណ្ណ ញាណឈាក ០២- អាចារ្យ ញាណ ឈី ០៣- អាចារ្យ អំ វី ០៤- លោកស្រី ស៊ុត ស៊ីយ៉េង ០៥- លោកស្រី Eng sok liay ០៦- លោកស្រី ស៊ែ ចាន់ណា និងពុទ្ធបរិស័ទជិតឆ្ងាយ ។

សូមបញ្ជាក់ៈ អង្គកឋិនទាននឹងហែរចេញនៅថ្ងៃទី២៧ នឹងវិលត្រឡប់មកវិញនៅថ្ងៃដដែល។ ប្រារព្ធកម្មពិធីបុណ្យនៅ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ កុដិ៤៦ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com