ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋបាលក្រុងបាវិត នឹងស្ថាបនាផ្លូវបេតុង ប្រវែង ៤៦៣ ម៉ែត្រ ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតនៅខែកញ្ញា
ថ្ងៃទី ៖ 18-09-2025, ដោយ​​ Dara007 , 43 Views
                     
ស្វាយរៀងៈ រដ្ឋបាលក្រុងបាវិត ប្រកាសនឹងធ្វើការស្ថាបនាផ្លូវបេតុងខាងលើ ប្រវែង៤៦៣ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ គ្រោងនឹងដំណើរការនៅខែក្នុងកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីស្ថានីយប្រេងឥន្ធនៈកាល់តិចទៅត្បូង ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។

ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់ នៅតាមបណ្តោយផ្លូវខាងលើ មេត្តារុះរើរបង សំយ៉ាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវសាធារណៈ របស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវ ដោយមិនទទួលខុសត្រូវលើការខូច ខាតឡើយ ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងបាវិត សង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com