ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថៃបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងរាយបន្លាលួស ចូលក្នុងតំបន់អានសេះនៅព្រឹកនេះ
ថ្ងៃទី ៖ 04-08-2025, ដោយ​​ Dara007 , 114 Views
                     
ភ្នំពេញៈ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា "ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ រាយបន្លាសួស និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។

លោកស្រីបានអំពាវនាវឱ្យដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូរដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញមួយនេះត្រូវបានអនុវត្ដពេញលេង និងមានប្រសិទ្ធភាព ។ក្នុងន័យនេះ ទាមទារឱ្យភាគីថៃបញ្ឈប់ទង្វើរឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្ដរជាតិ ជាពិសេស អធិប្បតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

គួររំលឹកថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើរបស់ថៃនេះ ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ"៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com