ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងចំពោះ “ការប្រើប្រាស់ផ្សែងពុលដោយយោធាថៃមកលើកម្ពុជា
ថ្ងៃទី ៖ 28-07-2025, ដោយ​​ Admin , 107 Views
                     
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនារបស់យោធាថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជា នាពេលថ្មីៗនេះ។

តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចេញនៅថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥នេះថា សកម្មភាពល្មើសច្បាប់ទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា លើផ្នែកសុខភាព សាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការ សិទ្ធិមនុស្សក្នុងតំបន់។

សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញា អាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម៖ សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង មាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តី ប្រកាសសិទ្ធិមនុស្សអាស៊ាន។ ដោយមើលឃើញពីការរំលោភធ្ងន់ធ្ងរនេះ គ.ស.ម.ក. អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ៖ ១. ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃថាជាការបំពានច្បាប់អន្តរជាតិ។ ២. ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សារធាតុគីមី ឬសារធាតុពុលដែលប្រទេសថៃប្រើប្រាស់ប្រឆាំង នឹងប្រទេសកម្ពុជា។ ៣. ធានាការការពារជនស៊ីវិល បេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។

សូមជំរុញសហគមន៍អន្តរជាតិឱ្យឈរជាមួយប្រទេសកម្ពុជាក្នុងការប្រឈម មុខនឹងការរំលោភយ៉ាងធ្ងន់ធ្ងរដោយប្រទេសថៃ និងដើម្បីលើកកម្ពស់យុត្តិធម៌ សន្តិភាព និងនីតិរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com