ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់
ថ្ងៃទី ៖ 19-07-2025, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បីប្រប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។

ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។ កុំព្យូទ័រ៦២គ្រឿង , ទូរសព្ទ ៣៣គ្រឿង , អត្តសញ្ញាណប័ណ្ណជនជាតិចិន ០៧ , លិខិតឆ្លងដែន ០៣ ក្បាល, កាតធនាគារ ១៣សន្លឹក និងនាឡិកាដៃ ចំនួន០៣ គ្រឿង។

ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com