ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី និងជំនួបទ្វេភាគីនៅវិមានសន្តិភាព
ថ្ងៃទី ៖ 02-07-2025, ដោយ​​ Dara007 , 109 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ១១៖៤០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ដោយមេដឹកនាំទាំងពីរក៏មានជំនួបទ្វេភាគីផងដែរ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច។ លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានគណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច អាណត្តិទីបី ដោយមានការចូលរួមពីសាលាក្រុងសៀមរាប និងសាលាស្រុកពួក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com