ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ
ថ្ងៃទី ៖ 14-03-2025, ដោយ​​ Dara007 , 61 Views
                     
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ។ ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារីនេះរៀបចំឡើងនៅវត្តបទុមវតី។

សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចទាំង៦ព្រះអង្គ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនរួមមាន៖ ១៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ៣៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ៤៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។ ៥៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្ដាំវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៦៖ សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តមហានទ្ទិយនេរញ្ញរារាមនិវេទ (ព្រែកប្រាំង) ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារី ជាព្រះរាជពិធី និងពិធី តែងបានប្រារព្ធឡើងក្នុងសង្គមខ្មែរយូរលង់ណាស់មកហើយ។ ព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារី ជាបវេណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិដ៏ល្អផូរផង់ ដែលមានអត្ថន័យសំដៅទៅលើការថែរក្សា និងលើកកម្ពស់គុណធម៌ សីលធម៌ ប្រពៃណីជាតិ តាមរយៈការបណ្តុះ នូវវប្បធម៌កតញ្ញូ មេត្តា ករុណា និងបំពេញកុសលកម្មផ្សេងៗ ដែលជាគុណតម្លៃដ៏សំខាន់ ដើម្បីរួមចំណែកធ្វើឱ្យមានភាពសុខដុមរមនា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងគម្ពីរព្រះត្រៃបិដក ក៏មានសម្តែងអំពីអានិសង្សនៃការស្រោចស្រពព្រះសុគន្ធវារី ឬស្រោចទឹកដើមពោធិព្រឹក្ស និងអានិសង្សនៃធ្វើទានទឹកផងដែរថា បានអានិសង្សច្រើន មិនធ្លាក់ទៅក្នុងអបាយភូមិ បានទៅកើតក្នុងសុគតិភព មនុស្ស និងទេព្តា តែងមានយសបរិវារ មិនមានសេចក្តីក្រហល់ក្រហាយ បានស្គាល់តែភាពត្រជាក់ ត្រជុំ ជាពិសេសបាននូវវិជ្ជា ៣ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ខាងមុខនេះឱ្យទទួលបានជោគជ័យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com