ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្ដីទី ៖ ក្រុមប្រឆាំងណាមួយចំនួន បើមិនបានជួយជាតិ សូមកុំក្បត់ជាតិ
ថ្ងៃទី ៖ 09-06-2026, ដោយ​​ Dara007 , 44 Views
                     
បន្ទាយមានជ័យៈ ប្រមុខរដ្ឋស្ដីទី ថ្លែងថា ក្រុមប្រឆាំងណាមួយចំនួន បើមិនបានជួយជាតិ សូមកុំក្បត់ជាតិ ខណៈដែលប្រទេសជាតិកំពុងរងការឈ្លានពានពីយោធាថៃ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកប្រមាណ ៣ ៣១៨គ្រួសារ កំពុងស្នាក់នៅមជ្ឈមណ្ឌលភៀសសឹកបណ្តោះអាសន្នក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅមនុស្សចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវនោះឡើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងកំពុងតែដេកច្រៀងសប្បាយនៅក្រៅប្រទេស ប៉ុន្តែប្រកាសស្រែកតាមបណ្តាញសង្គមមិនឱ្យកម្ពុជា រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីទៅវិញ។

ចំពោះករណីនេះ សម្តេចបានសង្កត់ធ្ងន់ចំពោះបុគ្គលមួយចំនួនដែលលង់ជឿនឹងការញុះញង់ អុជអាល់ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស សូមកុំធ្វើសភាពតាមរូបភាពណាមួយដែលរំខានដល់ប្រជាលរដ្ឋ និងរាជរដ្ឋាភិបាលឱ្យសោះ។

ខណៈមានបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម ចូលទៅវាយប្រហាររដ្ឋាភិបាលដោយបំពាន និងខុសពីការក្នុងចេតនាទុច្ចរិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅកម្ពុជា មិនមានការឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ជាក់ស្តែងមានប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមជាច្រើន បានប្រើប្រាស់បណ្តាញសង្គមនេះចូលមកបញ្ចេញមតិដើម្បីស្ថាបនា គឺទទួលបានស្វាគមន៍។

ប៉ុន្តែ បើប្រើប្រាស់ចូលមកជេរប្រមាថ និងចោទមកលើប្រកាន់រដ្ឋាភិបាលខុសនឹងការពិត មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។ សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងនៅក្នុងប្រទេសឱ្យដឹងច្បាស់ថា សុំកុំប្រើប្រាស់បណ្តាញសង្គម ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយខុសច្បាប់ឱ្យសោះ ពីព្រោះការជេរប្រមាថ គឺជាទង្វើរខុសច្បាប់ ជាបទល្មើសជាក់ស្តែង ដែលមិនអាចលើកលែងទោសបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ។ ហើយនៅតែប្រកាសវិធានការច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលវាយសម្តេច ដើម្បីផ្តល់ឱកាសឱ្យសត្រូវនៅទល់ដែន។ ចំពោះបញ្ហានេះសម្តេចមានក្រុមតាមដានរាល់មតិលើបណ្តាញសង្គម ដែលអុជអាល និងមានចេតនាអាក្រក់បង្កចលាចលក្នុងសង្គម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
វៀតណាម៖ កម្ពុជា-វៀតណាម ៖ ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com