ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្តីទី ៖ ការ​ប្រើ​កម្លាំងវាយយកដីពីថៃ គឺជាការបរាជ័យខាងផ្នែកនយោបាយ និងការទូតចំពោះមុខអន្តរជាតិ
ថ្ងៃទី ៖ 09-06-2026, ដោយ​​ Dara007 , 37 Views
                     
បន្ទាយមានជ័យៈ ប្រមុខរដ្ឋស្តីទី អះអាងថា ការ​ប្រើ​កម្លាំងវាយយកដីពីថៃ គឺជាការបរាជ័យខាងផ្នែកនយោបាយ និងការទូតចំពោះមុខអន្តរជាតិ មិនថាប្រទេសតូច ឬប្រទេសធំនោះទេ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជា​ពលរដ្ឋភៀសសឹកប្រមាណ ៣ ៣១៨គ្រួសារ កំពុងស្នាក់នៅ​មជ្ឈមណ្ឌល​ភៀសសឹក​បណ្តោះអាសន្នក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅកាន់ក្រុមប្រឆាំង ដែលតែងជំរុញឱ្យរាជរដ្ឋាភិបាល​ប្រើ​កម្លាំង​វាយយកដីពីថៃ និងប្រាប់ឱ្យមើលព្រៃទាំងមូល កុំមើលឈើមួយដើម។

សម្រាប់សម្តេចតេជោ ការ​ប្រើ​កម្លាំងវាយយកដីពីថៃ គឺជាការបរាជ័យខាងផ្នែកនយោបាយ និងការទូតចំពោះមុខអន្តរជាតិ មិនថាប្រទេសតូច ឬប្រទេសធំនោះទេ។ សម្តេចតេជោ បានថ្លែងបន្តថា បន្ថែមពីលើនោះ បើមានការផ្ទុះអាវុធ កងទ័ព និងប្រជាជននឹងត្រូវស្លាប់ និងរងរបួស ហើយនឹង​បង្ក​ការលំបាកជាច្រើនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យោធាថៃបានឈ្លានពានកម្ពុជាចំនួន ២លើក នៅឆ្នាំ២០២៥ រួមមាន៖ លើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ និងលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារថៃបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព (ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) ដោយបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
វៀតណាម៖ កម្ពុជា-វៀតណាម ៖ ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com