|
CMAC ៖ គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ កន្លងមក
ថ្ងៃទី ៖ 31-07-2025, ដោយ Dara007 , 166 Views
ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក អង្គភាពស៊ីម៉ាក់ (CMAC) បានបញ្ជាក់នៅរសៀលថ្ងៃនេះថា៖ «នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក) ។
សូមបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ ថ្ងៃ២៤-២៨ ខែ កក្កដា ឆ្នាំ២០២៥នេះ។
គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ ទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ គ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់ និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា ។
យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84 ចំនួន៤គ្រាប់ ក្នុងការទម្លាក់ក្នុង១ជេីង។ មានពួកអគតិលាបពណ៌បានលេីកឡេីងថា គ្រាប់បែកMK-84នេះ ជាគ្រាប់បែកចាស់ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសសុីដែកជ្រៅ ៗ ហើយនេះរណ្តៅគ្រាប់ ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភ័ស្តុតាងស្រាប់ អ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕
|