|
ជនភៀសសឹក កើនដល់ទៅជាង១៦ម៉ឺននាក់ មកពីខេត្តចំនួន៥ នៅទល់ដែន
ថ្ងៃទី ៖ 30-07-2025, ដោយ admin , 169 Views
ភ្នំពេញ : អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជាផ្លូវការនៅថ្ងៃទី៣០ កក្កដានេះថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកបានកើនឡើងរហូតដល់ ១៦ ៨៩៤៦ នាក់ ក្នុងនោះពួកគេជម្លៀសមកពីខេត្តចំនួន៥ នៅតំបន់សមរភូមិ និងជាប់ព្រំដែនកម្ពុជា ថៃ ។
ក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី ចំនួនជនភៀសសឹកបានកើនឡើង សរុប ១៦ ៨៩៤៦ នាក់ មកពីខេត្តចំនួន៥ ក្នុងនោះខេត្តឧត្តរមានជ័យ មានចំនួន ៣៨៤៤៧ នាក់ ។ ខេត្តព្រះវិហារ មានចំនួន ២៩៧១៧ នាក់ ។ ខេត្តបន្ទាយមានជ័យ មានចំនួន ៣៤២៦៤ នាក់ ។ ខេត្តពោធិ៍សាត់ មានចំនួន ៣០២៦ នាក់ និងខេត្តសៀមរាប មានចំនួនជនភៀសសឹក ៦៣៤៩២ នាក់ ៕
|